2025-01-31
ទូច សូរិយា
2025-01-31
ទូច សូរិយា
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្ត្រីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ» ក្នុងនោះ នៅពេលពលរដ្ឋទាក់ទងទៅតាមរយៈ Messenger ជនអាមិក នឹងតម្រូវឱ្យចុចតំណភ្ជាប់ https://t.me/Easymaidservice សម្រាប់ទាក់ទងតាមតេឡេក្រាមវិញ។
ក្រោយពីបាននិយាយត្រូវរូវគ្នា និងយល់ព្រមទៅតាមតម្លៃហើយ ជនអនាមិក នឹងឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតម្លៃណាមួយ បន្ទាប់មកជនអនាមិកនោះ ក៏ផ្ញើ QR Code សម្រាប់ស្កេន ដើម្បីវេរលុយ ក្រោយពលរដ្ឋបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោលផងដែរ។ ចំពោះ អ្នករត់ Passapp វិញ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ ដោយសារភាគច្រើនជនឆបោកបានខ្ចី QR Code ពីអ្នករត់ Passapp ដើម្បីទុកទទួលការផ្ទេរលុយ ពីការឆបោក «សេវាកម្មស្រ្តីមេផ្ទះ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី