2025-01-16
គិត បុប្ផា
2025-01-16
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម ប្រកាសដាក់ឱ្យដំណើរការ «សេវាកម្មចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូ ដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម» ដើម្បីពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា សេវាកម្មចុះបញ្ជីអនឡាញនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម ដោយប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងងាយស្រួលបង់សេវាតាមអនឡាញ កាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បន្តលើកឡើងដូច្នេះថា៖ «កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះឱ្យមានការច្នៃប្រឌិត បង្កើតដំណោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការស្វែងរកគំនិតថ្មីៗ ដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ»។
ប្រព័ន្ធសេវាអនឡាញថ្មីនេះ គឺជាជំហានថ្មីមួយឆ្ពោះទៅរកការធ្វើឌីជីថលូបនីយកម្មពេញលេញ ដើម្បីធ្វើឱ្យ កាន់តែងាយស្រួលសម្រាប់អាជីវកម្ម សហគ្រិន និងនវានុវត្តន៍ករ ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី