SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាជីវកម្មធានាឥណទានកម្ពុជា សហការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្ម ជាសមមាជកសមាគមសហគ្រិនវ័យក្មេងកម្ពុជា


សាជីវកម្មធានាឥណទានកម្ពុជា សហការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្ម ជាសមមាជកសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-11-06

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-11-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងផ្តល់កិច្ចសហការរវាងគ្នា ដើម្បីជំរុញដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរដល់សមាជិក YEAC ។ នេះបើតាមកិច្ចពិភាក្សារបស់ លោក ណូ លីដា អគ្គនាយក CGCC និងឧកញ៉ា ប៉ិច បូឡែន ប្រធាន YEAC កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្រៅពីការជំរុញដល់ការទទួលបានហិរញ្ញប្បទាន ស្ថាប័នទាំងពីរ ក៏បានសិក្សាពីកត្តារាំងស្ទះ និងបញ្ហាប្រឈមដែលម្ចាស់អាជីវកម្ម សហគ្រិន ជួបប្រទះ និងបានលើកឡើងអំពីសកម្មភាព យុទ្ធសាស្ត្រ ដើម្បីផ្តល់ជាដំណោះស្រាយ និងសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រិន តាមរយៈស្ថាប័នទាំងពីរ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ។

ជាមួយគ្នានេះ CGCC និង YEAC នឹងធ្វើការរួមគ្នា រួមមានការរៀបចំវេទិកា និងសិក្ខាសាលាផ្សេងៗអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចូលរួមចែករំលែកដោយ CGCC ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ឱ្យកាន់តែបានទូលំទូលាយ និងជំរុញការទទួលបានហិរញ្ញប្បទានផ្លូវការប្រកបដោយប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី