2026-04-25
ទូច សូរិយា
2026-04-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំពឹងថា សាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ (TSGUAS) នៃប្រទេសចិន នឹងសម្រាំងយករាល់ចំណុចសំខាន់ៗនៃមេរៀន ដើម្បីយកមកបង្រៀនសិស្សកម្ពុជាឱ្យចេះក្នុងរយៈពេលដ៏ខ្លី លើផ្នែកវិទ្យាសាស្រ្ត និងច្ចេកទេសថ្មីៗអំពីបញ្ញាសិប្បនិមិ្មត (AI)។
ក្នុងជំនួបជាមួយលោក ចាង តាន់យ៉ាង សាកលវិទ្យាធិការ និងគណៈប្រតិភូនៃសាកលវិទ្យាល័យ TSGUAS ទីក្រុងធានជីង ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា កម្ពុជា ចង់ក្លាយទៅជាប្រទេសឈានមុខ ឬជាមជ្ឈមណ្ឌលមួយដែលអាចចែករំលែកបទពិសោធ និងចំណេះដឹងទៅបណ្តាប្រទេសក្នុងតំបន់ ស្របពេលច្ចុប្បននេះ AI បានក្លាយជាឧបករណ៍ដ៏ចាំបាច់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់លើគ្រប់មុខជំនាញ និងវិជ្ជាជីវៈ ចាប់តាំងពីខ្សែច្រវាក់ផលិតកម្ម រហូតដល់វិស័យកសិកម្ម។
លោក ចាង តាន់យ៉ាង បានលើកឡើងថា សាកលវិទ្យាល័យ TSGUAS មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធលើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។ ជាមួយគ្នានេះ លោក ចាង តាន់យ៉ាង បានផ្តួចផ្តើម «បង្កើតសម្ព័ន្ធភាព» មួយលើការអភិវឌ្ឍមេរៀនផ្នែក AI កម្រិតថ្នាក់ជាតិផងដែរ ដើម្បីទាក់ទាញបណ្តាសាកលវិទ្យាល័យនានាឱ្យចូលរួមសហការ ដើម្បីជំរុញ និងពង្រីកគំរូនៃកិច្ចសហប្រតិបត្តិការនេះ ទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ទន្លេមេគង្គបន្ថែមទៀតផងដែរ។
ឯកឧត្តម ហេង សួរ ក៏បានអរគុណចំពោះសាកលវិទ្យាល័យ TSGUAS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងស្មារតីសហការយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសកន្លងមក។ តាមរយៈជំនួបដ៏មានសារសំខាន់ ភាគីទាំងពីរ មានការជឿជាក់ថា សាកលវិទ្យាល័យ TSGUAS និង NPIC នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការបណ្តុះបណ្តាលសិស្សឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី