2024-09-16
ទូច សូរិយា
2024-09-16
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាបែងចែកធនធានផ្ទាល់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។ នេះជាការលើកឡើងរបស់លោកស្រី Fitima Yasmin អនុប្រធានធនាគារ ADB។
ក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ លោកស្រី Fitima Yasmin បានលើកឡើងបន្ថែមថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច ពិសេសក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
អនុប្រធានធនាគារ ADB បានបន្តថា បញ្ហាប្រឈម ដែលកំពុងជួបមានការកើនឡើងពីសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម ដែលក្នុងនោះ ADB ទទួលស្គាល់នូវតម្រូវការសំខាន់សម្រាប់សកម្មភាពបន្ទាន់ និងរួមគ្នា ហើយការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជួយដល់ប្រទេស GMS ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ។ លោកស្រី Fitima Yasmin បានបន្ថែមថា៖ «ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់ នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថានទៅក្នុងគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍គោលនយោបាយ និងការវិនិយោគរបស់យើង»។
ក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការលើកកម្ពស់គុណភាពបរិស្ថាន គឺមានសារសំខាន់ណាស់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ និងដើម្បីលើកកម្ពស់ពីគុណវុឌ្ឍ បរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏អាចបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូលផងដែរ។ កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គ (GMS នេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសចំនួន៦ រួមមាន៖ ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី