2024-03-04
ទូច សូរិយា
2024-03-04
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនរបស់អូស្រ្តាលីទី១ ដែលបាននាំអង្ករពីកម្ពុជា ទៅអូស្រ្តាលី និងនូវ៉ែលសេឡង់ បានបង្ហាញបំណងវិនិយោគបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ នេះជាការលើកឡើងរបស់លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ក្នុងកិច្ចពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៤ មីនា ឆ្នាំ២០២៤នេះ លោក Paul Serra បានបញ្ជាក់ថា កម្ពុជា មានសក្ដានុពលលើវិស័យកសិកម្ម ពិសេសអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក។ ក្នុងនោះ កម្ពុជា ក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពនៃតម្លៃអគ្គីសនី នឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរ។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុន SunRice Group ចាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជា លើវិស័យកសិកម្មដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នៅប្រទេសអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា ជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ-សង្កាត់ ដើម្បីគាំទ្រលើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក, គោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងកំពុងផ្ដោតលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី