SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិជាង ៤៥ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិជាង ៤៥ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រចបានការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិជាង ៤៥,០៦ពាន់លានដុល្លារ ដែលក្នុងនោះ មានការកើនឡើង ១៦,៥% បើធៀបនឹងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ ខែតុលានេះ កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ២១,៥៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើង ១៦% ខណៈដែលការនាំទំនិញចូលវិញ មានចំនួន ២៣,៤៩ពាន់លានដុល្លារ កើនបាន ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ប្រទេសដែលកម្ពុជា សម្រេចបានការនាំចេញ និងនាំចូលទំនិញបានច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ១២,៣៧ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្មជាង ៨,៤៥ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានជាង ៦,៤១ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ៣,៥៣ពាន់លានដុល្លារ និងមានប្រទេសជាច្រើនផ្សេងទៀតផងដែរ។

ទំនិញដែលកម្ពុជានាំចេញទទួលបានទំហំជាង ២១,៥៧ពាន់លានដុល្លារនេះ មានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី