SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធររាជធានី-ខេត្ត សហការរៀបចំសង្ក្រាន, ល្បែងប្រជាប្រិយ និងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ


សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធររាជធានី-ខេត្ត សហការរៀបចំសង្ក្រាន, ល្បែងប្រជាប្រិយ និងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃ១៦ មេសា ខាងមុខនេះ ខណៈដែលនៅស្ថាប័ន និងទីប្រជុំជនមួយចំនួនបាននិងកំពុងរៀបចំពិធីសង្ក្រានឆ្នាំថ្មី ជាបណ្តើរៗហើយ។ ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ មីនាកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហការរៀបចំសង្ក្រាន, ល្បែងប្រជាប្រិយ, សន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ និងប្រព្រឹត្តិទៅឱ្យបានរលូន។

ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖«សូមរៀបចំល្បែងប្រពៃណីឱ្យបានច្រើន រៀបចំទីកន្លែង រៀបចំសម្ភារ និងឧបករណ៍ ដូចជា អង្គុញ ចោលឈូង ជាពិសេស សូមឱ្យប្រជាពលរដ្ឋយើង និងក្មេងៗ ចូលរួមលេងល្បែងប្រជាប្រិយឱ្យបានច្រើន ដែលជាប្រពៃណីវប្បធម៌របស់យើងឱ្យបានសប្បាយទាំងអស់គ្នា»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជន ដែលចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមចូលរួមលេងកម្សាន្តដោយការទទួលខុសត្រូវ សូមកុំលេង ឬធ្វើសកម្មភាពណាមួយ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ យុវជន គឺត្រូវចាត់ទុកគ្នាដូចបងប្អូន ចូលរួមលេងសប្បាយ ប្រកបដោយទំនួលខុសត្រូវ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងកុំប្រព្រឹត្តអំពើណាដែលនាំឱ្យប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕https://www.youtube.com/watch?v=AiVjVS9i1bY


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី