2024-01-01
គិត បុប្ផា
2024-01-01
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) រំពឹងថា ក្រុមហ៊ុន Yunnan Construction Group នឹងសហការរួមកម្លាំងជាមួយកម្ពុជា ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ១០០០ហិកតា ជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ការរំពឹងបែបនេះរបស់ឯកឧត្តម ក្នុងន័យរៀបចំផ្ទៃដី ១ពាន់ហិកតានេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសដោយប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ មកពីខេត្តយុនណាន ដើម្បីបណ្តាក់ទុនវិនិយោគ បំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលពោរពេញដោយសក្តានុពល និងថាមវន្ត។
ការលើកឡើងខាងលើ ធ្វើឡើងនាឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃប្រទេសចិន ក្នុងគោលបំណងពិភាក្សាអំពីទិសដៅការងារពាក់ព័ន្ធនឹងការជំរុញ ទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។
ក្រៅពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីការគាំទ្ររបស់ ក.អ.ក. លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់គោលដៅ ដោយរួមគ្នាដោះស្រាយបញ្ហាកំពុងប្រឈមតាមរយៈការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច, កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាហត្ថលេខី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី