2024-04-16
គិត បុប្ផា
2024-04-16
គិត បុប្ផា
ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ កាលពីថ្ងៃទី៩ មេសា មានវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម ក្នុងគោលបំណងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ក្នុងវេទិកាធុរកិច្ចនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីសក្ដានុពល និងហេតុផលដែលវិនិយោគិនគួរបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយក្នុងនោះមាន កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស។ លើសពីនេះ កម្ពុជាក៏មានហេដ្ឋារចនាសម្ព័ន្ធសង្គម, ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, វេទិការដ្ឋាភិបាល និងផ្នែកឯកជន សម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជា ដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន រួមមាន៖ អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។
វេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន និងសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) បានធ្វើឡើងនៅទីក្រុងភ្នំពេញ ដើម្បីបញ្ជ្រាប និងផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី