2024-06-04
គិត បុប្ផា
2024-06-04
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ បានបង្ហាញផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលបានកំណត់នូវការជំរុញ និងអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនីនៅកម្ពុជា អនុម័តដោយរាជរដ្ឋាភិបាល កាលពីខែធ្នូ ឆ្នាំ២០២២ ដល់ធុរជនចិន។
ក្នុងសិក្ខាសាលាមួយស្តីពី«ការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា» ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានបង្ហាញពីគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត និងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជាផងដែរ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ថែមទាំងលើកឡើងពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលផ្តល់នូវកិច្ចសម្របសម្រួលការវិនិយោគ តាមរយៈការលើកទឹកចិត្តដែលមានលក្ខណៈអំណោយផល និងអនុគ្រោះបំផុតក្នុងវិស័យយានយន្ត និងវិស័យសក្តានុពលសំខាន់ៗផ្សេងទៀត តាមការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។
សិក្ខាសាលា ស្តីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មានការចូលរួមពីវិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីក្រុមហ៊ុនធំៗដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា រួមទាំងសហគ្រាសក្នុងវិស័យពាក់ព័ន្ធសំខាន់ៗប្រមាណជាង៤០។ បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សិក្ខាសាលា ដែលបានរៀបចំឡើងក្រោមកិច្ចសហការរវាងសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី