2025-09-11
គិត បុប្ផា
2025-09-11
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន China Global Television Network (CGTN) របស់ចិន ថា រដ្ឋាភិបាលកម្ពុជា កំពុងជំរុញជាខ្លាំងការប្រើប្រាស់ថាមពលកកើតឡើងវិញ មានជាអាទិ៍ការលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តអគ្គិសនីជាដើម។
ក្នុងកិច្ចសម្ភាសនេះ វិនិយោគិនចិន នឹងទទួលបានព័ត៌មានកាន់តែទូលំទូលាយអំពីចក្ខុវិស័យ គោលនយោបាយ ពិសេសការលើកទឹកចិត្ត និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាលើភាពរីកចម្រើនរបស់វិស័យឯកជនដែលវិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំវេទិកានានាគាំទ្រដល់ការផ្គូរផ្គងធុរកិច្ច មានជាអាទិ៍ដូចជាកម្មវិធី CIFIT នេះជាដើម។ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ អាចសម្រេចទៅបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច និងផ្លាស់ប្ដូរពីប្រភេទឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រភេទពលកម្មជំនាញជំនួសវិញ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាមានភាពប្រកួតប្រជែងច្រើន ចំពោះវិស័យថាមពល កម្ពុជាអនុវត្តបានលទ្ធផលល្អក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញបើប្រៀបធៀបនិងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន លើកលែងប្រទេសឡាវដែលមានសក្ដានុពលលើវិស័យនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី