SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថាន Tony Blair ចាប់អាម្មណ៍សហការជាមួយរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ«យុទ្ធសាស្ត្របញ្ចកោណ»


វិទ្យាស្ថាន Tony Blair ចាប់អាម្មណ៍សហការជាមួយរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ«យុទ្ធសាស្ត្របញ្ចកោណ»
គំនិតអាជីវកម្ម

2024-09-18

ដេប៉ាលីយែរ ម៉ារីលីណា

គំនិតអាជីវកម្ម

2024-09-18

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ចង់ផ្តល់កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកសម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI)។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម Tony Blair បានបន្តលើកឡើងពីសកម្មភាពការងាររបស់វិទ្យាស្ថាន Tony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថានបានផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបានទិសដៅបន្ត និងចក្ខុវិស័យ និងលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ក្នុងជំនួបនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ភាគីទាំងពីរ ក៏បានពិភាក្សាពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមាន៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យឌីជីថល និងការវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី