SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន SpaceX – Starlink ចង់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា


ក្រុមហ៊ុន SpaceX – Starlink ចង់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា
ពាណិជ្ជកម្ម

2025-02-25

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន SpaceX – Starlink ចូលរួមចំណែកដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបក្នុងទីស្ដីការក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Rebecca Hunter នេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន SpaceX - Starlink ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599