SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើអាម៉េរិក និងប្រទេសមេគង្គ បន្តគាំទ្រវិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា


កម្ពុជា ស្នើអាម៉េរិក និងប្រទេសមេគង្គ បន្តគាំទ្រវិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើសហរដ្ឋអាម៉េរិក និងប្រទេសនៅជាប់ទន្លេមេគង្គទាំងអស់ បន្តការគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថល។ នេះជាការលើកឡើងរបស់ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

កិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាម៉េរិក និងឧត្តមមន្ត្រីនៃមិត្តប្រទេសមេគង្គ ឯកឧត្តម មាស គឹមហេង ក៏បានស្នើសុំអាម៉េរិក និងប្រទេសមេគង្គបន្ថែម លើការបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ, ពង្រឹងភាពជាដៃគូរវាងសាធារណៈ និងឯកជន និងការអភិវឌ្ឍធនធានមនុស្ស។ ក្រៅពីការស្នើសុំបន្តការគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គនានាបន្ថែម ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្តម មាស គឹមហេង ក៏បានអរគុណសហរដ្ឋអាម៉េរិក និងមិត្តនៃប្រទេសមេគង្គទាំងអស់ដែលបានជួយអភិវឌ្ឍន៍អនុតំបន់ កន្លងមក។

សូមជម្រាបថា កិច្ចប្រជុំឧត្តមមន្ត្រីនៃមិត្តប្រទេសមេគង្គ បានផ្តោតលើកិច្ចពិភាក្សាលើវិស័យអាទិភាពសំខាន់ៗក្នុងការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពសម្រាប់យន្តការមិត្តរបស់ប្រទេសមេគង្គ។ កិច្ចប្រជុំ ដែលធ្វើឡើងក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់របស់ប្រទេសមេគង្គ» នៅលេខាធិការដ្នានគណកម្មការទន្លេមេគង្គ (MRC) មានការចូលរួមពីប្រទេសមេគង្គទាំងអស់រួមជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី