SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពង្រឹងធនធានមនុស្ស គឺជាការបង្កើនផលិតភាព និងចំណូល និងលើកកម្ពស់ទីផ្សារការងារកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពង្រឹងធនធានមនុស្ស គឺជាការបង្កើនផលិតភាព និងចំណូល និងលើកកម្ពស់ទីផ្សារការងារកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការពង្រឹងធនធានមនុស្ស គឺដើម្បីបង្កើនផលិតភាព បង្កើនចំណូល និងធានាដល់ការប្រកួតប្រជែង ព្រមទាំងលើកកម្ពស់កម្លាំងធ្វើការបំពេញទីផ្សារការងារ ស្របតាមបរិការណ៍នៃការអភិវឌ្ឍប្រទេស និងជីវភាពរបស់ប្រជាជន។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីប្រគល់សញ្ញាបត្រ របស់វិទ្យាស្ថានវ៉ាន់ដា សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តលើកឡើងថា ការពង្រឹងធនធានមនុស្ស គឺត្រូវពង្រឹងទាំងបរិមាណ និងគុណភាព ដែលបរិមាណ គឺសំដៅការបើកឱកាសឱ្យបានច្រើនដល់ប្រជាពលរដ្ឋ និងគុណភាព សំដៅពង្រឹងគុណភាពសិក្សា គុណភាព និងគុណវុឌ្ឍិគ្រូ ព្រមទាំងភាពច្នៃប្រឌិត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តថា យើងអាចធានាបរិមាណគ្រូបង្រៀន តាមរយៈការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ តែនៅមានឆន្ទៈ មានសុខភាពល្អ ជាមួយនឹងបទពិសោធន៍ និងគុណវុឌ្ឍិខ្ពស់ ប៉ុន្តែសម្រាប់បំពេញតែកន្លែងណា ដែលខ្វះប៉ុណ្ណោះ។

ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសលោកគ្រូ អ្នកគ្រូចូលនិវត្តន៍នេះ ត្រូវឈរលើគោលការណ៍បំពេញតែកន្លែងដែលខ្វះខាត និងខ្វះជំនាញពិតប្រាកដ ស្របតាមតម្រូវការ ហើយជ្រើសរើសកំណត់តាមនិយាម និងលក្ខខណ្ឌដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ច្បាស់លាស់ និងកិច្ចការនេះ គឺជាការបំពេញត្រឹមរយៈពេលខ្លី រហូតទទួលបានគ្រូថ្មីមកជំនួស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា ការរៀននៅសាលាគឺទទួលបានសញ្ញាបត្រ តែការចេញទៅធ្វើការគឺទទួលបានសញ្ញាឃើញ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្របន្ថែម និងត្រូវរៀនពេញមួយជីវិត។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ មីនា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី