2024-07-30
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-30
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យមើលរោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD) ទៅលើសង្វាក់ផលិតកម្មផ្គុំដំឡើង ម៉ូតូ កង់ និងរ៉ឺម៉ក ដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម។
ទន្ទឹមនឹងឱកាសដែលឯកឧត្តម ហេង សួរ ចុះពិនិត្យរោងចក្រនៅទីតាំងបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានអរគុណដែលវិនិយោគិនកូរ៉េសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតរោងចក្រមួយនេះ។ ឯកឧត្តម ហេង សួរ លើកឡើងថា រោងចក្រមួយនេះបានបង្កើតឱកាសការងារឱ្យយុវជន និងពលរដ្ឋបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារកូរ៉េ និងបានសំណេះសំណាលជាមួយអតីតសិស្សវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលបម្រើការងារក្នុងរោងចក្រនេះផងដែរ។
រោងចក្រ VW&C CO., LTD ត្រូវបានដាក់ដំណើរការដំឡើង នៅឆ្នាំ២០២៣ និងមានសមត្ថភាពផ្គុំបានចំនួន១០០ ទៅ២០០គ្រឿងក្នុងមួយថ្ងៃ នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី