SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ប្រកាសឱ្យម្ចាស់អាជីវកម្មចូលរួមប្រកួត«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤»


ក្រសួងឧស្សាហកម្ម ប្រកាសឱ្យម្ចាស់អាជីវកម្មចូលរួមប្រកួត«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤»
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់នៅកម្ពុជា ដាក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធី«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤»។ គោលបំណងនៃកម្មវិធីធ្វើឡើងដើម្បីជំរុញទឹកចិត្តដល់រោងចក្រ សហគ្រាស ខិតខំប្រឹងប្រែងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យាថ្មីៗឈានទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្មកាលពីថ្ងៃទី០៥ កក្កដានេះ ដែលក្រសួងបើកឱ្យដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែតុលា ខណៈដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ ក្រសួងឧស្សាហកម្ម បានឱ្យដឹងទៀតថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤នេះ នឹងជ្រើសរើសក្រុមហ៊ុនដែលបានទទួលយកទៅអនុវត្តនូវបច្ចេកវិទ្យា ដែលអំណោយផលល្អដល់បរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ កាត់បន្ថយកាកសំណល់ និងផលប៉ះពាល់បរិស្ថានក្នុងប្រតិបត្តិការរបស់ខ្លួន ខណៈដែលកាលឆ្នាំ២០២៣កន្លងទៅ កម្មវិធីបានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនចំនួន២០។

កម្មវិធីប្រកួតពានរង្វាន់ឆ្នាំ២០២៤នេះ បានឱ្យដឹងពីអត្ថប្រយោជន៍ដែលនឹងទទួលបានពីការចូលរួមកម្មវិធី មានដូចជា៖ ពានរង្វាន់ថ្នាក់ជាតិ (មាស ប្រាក់ និងសំរឹទ្ធ), វិញ្ញាបនបត្រជ័យលាភី, ការផ្សព្វផ្សាយជាសាធារណៈ, កេរ្តិ៍ឈ្មោះជាគម្រូដល់រោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងទៀត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ បង្ហាញការប្តេជ្ញាចិត្តិក្នុងការអនុវត្តគោលការណ៍និរន្តរភាពឧស្សាហកម្ម ដោយចុះឈ្មោះចូលរួមប្រកួតប្រជែងនេះ តាមរយៈតំណភ្ជាប់៖ https://shorturl.at/7veso ឬលេខទួរស័ព្ទលេខ៖ ០១២ ៧០៤ ២៣១ | ០១២ ៨៣៥ ២៦០ | ០៩៩ ៥៥៦ ៦៨៩ ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី