SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបង់ប្រាក់ពន្ធប៉ាតង់ ប្រចាំឆ្នាំ២០២៥ ត្រឹមថ្ងៃទី៣១ មីនា ជាកំណត់


អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបង់ប្រាក់ពន្ធប៉ាតង់ ប្រចាំឆ្នាំ២០២៥ ត្រឹមថ្ងៃទី៣១ មីនា ជាកំណត់
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបង់ប្រាក់ពន្ធប៉ាតង់ ប្រចាំឆ្នាំ២០២៥ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជាកំណត់។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៦ ដែលអគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

សម្រាប់ការអនុវត្តពន្ធប៉ាតង់ សកម្មភាព និងទីកន្លែងប្រកបអាជីវកម្មជាប់ពន្ធ ត្រូវបានកំណត់ដោយ មាត្រា១១៣ នៃច្បាប់ស្តីពីសារពើពន្ធ រួមមានអ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ, សកម្មភាពជាឧបសម្ព័ន្ធនានា នៃសកម្មភាពអាជីវកម្ម ត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ, អ្នកជាប់ពន្ធ ដែលមានសាខាឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយក្នុងរាជធានី ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។

ចំពោះអ្នកជាប់ពន្ធ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានីខេត្ត ដែលអាជីវកម្មនោះស្ថិតនៅ, អ្នកជាប់ពន្ធ ដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានីខេត្តផ្សេងគ្នា ត្រូវ បង់ពន្ធប៉ាតង់អប្បបរមាសម្រាប់ប្រភេទអ្នកជាប់ពន្ធនីមួយៗ ទៅតាមរាជធានី ខេត្ត ដែលអាជីវកម្មនោះស្ថិតនៅ។ ចំណែក ករណីមានការផ្លាស់ប្តូរទីកន្លែងទៅរាជធានីខេត្តផ្សេង ឬផ្លាស់ប្តូរសកម្មភាពអាជីវកម្មថ្មី ត្រូវបង់ប្រាក់ពន្ធប៉ាតង់ថ្មីម្តងទៀត។ សូមជម្រាបថា ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធ ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិត ផលរបរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី