SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចំណូលពន្ធពីវិស័យយានយន្តបានរួមចំណែក ៣១% នៃចំណូលពន្ធដែលគយនិងរដ្ឋាករ ប្រមូលបានក្នុងឆ្នាំ២០២៣


ចំណូលពន្ធពីវិស័យយានយន្តបានរួមចំណែក ៣១% នៃចំណូលពន្ធដែលគយនិងរដ្ឋាករ ប្រមូលបានក្នុងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីវិស័យយានយន្តនិងគ្រឿងចក្រមានចំនួន ៣១,១% នៃចំណូលសរុបដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបានក្នុងឆ្នាំ២០២៣ មានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល ស្មើនឹងប្រមាណ ២ ២៨៨,២៧លានដុល្លារ ថយចុះ១៥,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៨២,៤% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ការប្រមូលចំណូលពុំបានសម្រេចតាមផែនការនេះ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួនដូចជា៖ ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗជាដើម។

គួរបញ្ជាក់ថា ប្រភេទពន្ធនិងអាករ ដែលប្រមូលចំណូលបានក្នុងឆ្នាំ២០២៣ មាន៖ អាករលើតម្លៃបន្ថែមមានចំនួន៤១,២% នៃចំណូលសរុប, អាករពិសេសមានចំនួន៣០,៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤,៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន១,៨% នៃចំណូលសរុប។ ចំពោះ ចំណូលតាមក្រុមទំនិញឃើញថា ក្រុមទំនិញចម្រុះមាន៣៥,៣% នៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន ៣១,១% នៃចំណូលសរុប, ប្រេងឥន្ធនៈ និងថាមពលមាន ២៦,៦% នៃចំណូលសរុប, សម្ភារសំណង់ និងកម្រៃផ្សេងៗ មាន ៧% នៃចំណូលសរុប៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599