2024-09-13
គិត បុប្ផា
2024-09-13
គិត បុប្ផា
ភ្នំពេញ៖ អង្គការ Atmosfair ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសអាល្លឺម៉ង់ ស្វែងរកដៃគូសហការវិនិយោគលើគម្រោងថាមពលជីវម៉ាស នៅកម្ពុជា ដើម្បីរួមចំណែកបង្កើនបរិមាណនៃថាមពលបៃតងនៅក្នុងស្រុក តំបន់ និងសកល។ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការ Atmosfair បានបញ្ជាក់ដូច្នេះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងគ្រាជួបជាមួយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា លោក Martin Herma ក៏បានចាប់អារម្មណ៍ពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជា ដែលអាចផ្គត់ផ្គង់ដល់សហគ្រាសអាល្លឺម៉ង់។ ពាក់ព័ន្ធនឹងឥណទានកាបូននេះ លោក Martin Herma ជឿថា នឹងអាចសហការជាមួយភាគីពាក់ព័ន្ធលើកិច្ចការនេះ នាពេលអនាគត។
នាឱកាសនោះដែរ ឯកឧត្តម សួន សុផល បានលើកទឹកចិត្តអង្គការ Atmosfair ឱ្យបន្តជួបពិភាក្សាឱ្យបានស៊ីជម្រៅជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់បម្រើជាមូលដ្ឋានដល់ការសម្រេចចិត្ត។ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម សួន សុផល បានបង្ហាញពីបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគពាក់ព័ន្ធនឹងថាមពលបៃតងដូចមានចែងក្នុងច្បាប់ ស្តីពី វិនិយោគនៃកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី