2024-09-01
គិត បុប្ផា
2024-09-01
គិត បុប្ផា
ភ្នំពេញ៖ លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង បានលើកឡើងថា កម្ពុជា មានបង្គោលរឹងមាំនៅតាមព្រំដែនទាំងអស់ ពិសេសនៅតំបន់ព្រំដែនខេត្តទាំង៤ មានខេត្តស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី ដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV)។
លោក លី មីណា បានបង្ហាញ និងពន្យល់ដល់សមាគមអ្នកនិពន្ធខ្មែរអំពីការបោះបង្គោលមេ និងបង្គោលរណបផ្សេងៗទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ លោក លី មីណា បានបញ្ជាក់ថា៖ «ការបោះបង្គោលនៅតាមព្រំដែននីមួយៗ គឺតែងមានគោលការណ៍ឯកភាពពីគណៈកម្មការបច្ចេកទេសព្រំដែន និងក្រុមបច្ចេកទេសព្រំដែន ដើម្បីដាក់ជាសំណើរទៅកាន់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ទើបចេញជាលទ្ធផលសម្រេចបោះបង្គោលនីមួយៗឡើង»។
បន្ថែមពីការបង្ហាញបង្គោលដល់សាធារណជន អភិបាលស្រុកបុរីអូរស្វាយ សែនជ័យ បានអះអាងថា ខេត្តស្ទឹងត្រែង គឺទទួលបានការអភិវឌ្ឍល្អប្រសើរតាមរយៈគម្រោង CLV នេះ។ លោក លី មីណា បានអំពាវនាវឱ្យសាធារណជន ដែលមានមន្ទិលថា រដ្ឋាភិបាលកាត់ខេត្តចំនួន៤ របស់កម្ពុជា ទៅឱ្យប្រទេសជិតខាងនោះ អាចមកមើលទីតាំងបង្គោលផ្ទាល់នៅតាមព្រំដែនក្នុងគម្រោង CLV នេះបាន។
សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លី ដែល លោក លី មីណា ពន្យល់ដល់សមាគមអ្នកនិពន្ធខ្មែរ ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤៖ https://web.facebook.com/share/v/akNfg7DzAgQmUaUN/
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី