SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន» ដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នា, ការធ្វើអន្តរកម្ម និងទំនាក់ទំនងគ្រប់ភាគីពាក់ព័ន្ធ


«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន» ដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នា, ការធ្វើអន្តរកម្ម និងទំនាក់ទំនងគ្រប់ភាគីពាក់ព័ន្ធ
A+ A-

ភ្នំពេញ៖ «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន» ដើរតួនាទីសំខាន់ក្នុងការរួមបញ្ជូលគ្នា ការធ្វើអន្តរកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងបង្កើនឱកាសបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។ នេះជាការគូសបញ្ជាក់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ មេសានេះ។

ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ៖«បញ្ចេញសក្តានុពលអាស៊ាន៖ បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន» លោកជំទាវរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនេះ ជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផល នៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន និងដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលដ៏ធំធេងនៃការតភ្ជាប់ក្នុងតំបន់។

«កម្ពុជា ឈរនៅកម្រិតមួយនៃការលាតត្រដាងនូវកាលានុវត្តភាពធុរកិច្ចជាច្រើន ដែលអាចត្រូវបានប្រើប្រាស់ ដើម្បីមិនត្រឹមតែសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន»។ នេះជាការថ្លែងបញ្ជាក់របស់លោកជំទាវ ចម និម្មល នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដោយលោកជំទាវបានបន្ថែមថា គោលដៅសំខាន់នៃការពិភាក្សារបស់យើង ក៏នឹងមានឱកាសដើម្បីយល់ដឹងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបញ្ចេញសក្តានុពល និងការវិវត្តតួនាទីរបស់ខ្លួនជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់អាស៊ាន និងទីផ្សារផ្សេងៗទៀត”។

លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើសសរស្តម្ភ ដែលជាគន្លឹះក្នុងការជំរុញអាស៊ានឆ្ពោះទៅអនាគតមួយដែលកាត់បន្ថយគម្លាតឌីជីថល តាមរយៈការពង្រឹងការតភ្ជាប់ ចីរភាព និងការលើកកម្ពស់ការអភិវឌ្ឍ ព្រមទាំងកំណើនប្រកបដោយបរិយាប័ន្ន ដែលរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី