2024-09-22
ឃី ភារៈ
2024-09-22
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) តាមរយៈការបញ្ជាទូរសព្ទពីចម្ងាយ (Wireless Paring)។ ការជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើការឆបោកនេះ ដោយសារនាពេលថ្មីៗនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានទទួលពាក្យបណ្តឹងជាមួយករណីឆបោកថ្មី ដែលប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម(Social Engineering) លើបច្ចេកទេស Wireless Pairing។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា ល្បិចឆបោកដែលឧក្រិដ្ឋជនប្រើប្រាស់ ដើម្បីលួចផ្ទេរប្រាក់ពីគណនីធនាគារ មានដូចជា៖ ការប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទ, លួចភ្ជាប់បណ្តាញ WiFi, ទូរសព្ទទៅកាន់ជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់។ អំឡុងពេលណែនាំ ឧក្រិដ្ឋជន នឹងឱ្យជនរងគ្រោះបើកដំណើរការ «Developer Mode» ដោយបើកជម្រើស «Wireless Debugging» រួចនឹងភ្ជាប់ទូរសព្ទជនរងគ្រោះទៅកាន់កុំព្យូទ័រឧក្រិដ្ឋជន «Paring Device»។ ចុងក្រោយឧក្រិដ្ឋជន នឹងប្រើប្រាស់កម្មវិធីជំនួយដើម្បីបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ជាមួយគ្នានេះ ពលរដ្ឋគួរប្រុងប្រយ័ត្ន ចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្រ្ត រួមមាន៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់, ដាក់ប្រព័ន្ធការពារគណនី, ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ។ ប្រសិនបើ ប្រជាពលរដ្ឋជួបករណីដូចខាងលើ អាចដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី