2025-01-18
ឃី ភារៈ
2025-01-18
ឃី ភារៈ
ភ្នំពេញ៖ កម្មវិធី iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Apple ដែលបង្កើតឡើងអំឡុងឆ្នាំ២០២១ ដើម្បីរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាព ដោយធានាថារូបថត វីដេអូ ឯកសារ ឬកំណត់ហេតុផ្សេងៗ ងាយស្រួលទាញយកមកប្រើប្រាស់ពីគ្រប់ទីកន្លែង តាមរយៈការតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត។
មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានស្រាវជ្រាវ និងរកឃើញថា មានការផ្សព្វផ្សាយផ្តល់កម្ចីអនឡាញតាមរយៈបណ្តាញសង្គម ដោយតម្រូវឱ្យអ្នកខ្ចីប្រាក់ ភ្ជាប់គណនី iCloud ដើម្បីឧក្រិដ្ឋជនទាំងនោះ អាចគ្រប់គ្រង ចាក់សោរ ឬជ្រៀតចូលទូរសព្ទដៃរបស់ជនរងគ្រោះ ប្រមូលយកទិន្នន័យសំខាន់ៗ ដូចជារូបថត វីដេអូ ឯកសារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗ ដែលបានកត់ត្រាទុកក្នុងទូរសព្ទ។
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ដូចជាកុំដំឡើង iCloud របស់អ្នកដទៃលើទូរសព្ទរបស់ខ្លួន, កុំពាក់ព័ន្ធកម្ចីអនឡាញខុសច្បាប់ ដែលនាំឱ្យក្លាយជាបំណុលវ័ណ្ឌក និងត្រូវរក្សាទុកឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។ បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល សាធារណជន ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីជួបប្រទះបទល្មើសបច្ចេកវិទ្យានានាលើបណ្តាញសង្គម ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី