2024-07-31
គន ម៉េងហុង
2024-07-31
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត ២០២៤» ដើម្បីផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ។ កម្មវិធី ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាននេះ នឹងបើកឱកាសឱ្យបេក្ខជនជ័យលាភីទទួលបានទឹកប្រាក់សរុបរហូត១០លាន និង៥០ម៉ឺនរៀល។
កម្មវិធីប្រឡងប្រណាំងវីដេអូខ្លីនេះ តម្រូវឱ្យបេក្ខជនប្រកួត ដែលជាសាធារណជន អ្នកថតវីដេអូជាលក្ខណៈបុគ្គល ឬលក្ខណៈជាក្រុម ថតជាវីឌីអូនៅទីតាំងខេត្តកែប ខេត្តកំពត ខេត្តកោះកុង ឬខេត្តព្រះសីហនុនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការថតនៅតំបន់ឆ្នេរសមុទ្រនេះ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈ ក្នុងការចូលរួមការពារនិងថែរក្សាឆ្នេរ និងព្រែកដ៏ស្រស់ស្អាតនិងមានសក្ដានុពលរបស់ជាតិ។
ចំពោះរង្វាន់ក្នុងកម្មវិធីនេះ នឹងផ្តល់ជូនម្ចាស់ជ័យលាភីតាមប្រភេទវីឌីអូ២ផ្សេងគ្នា គឺជ័យលាភីប្រភេទវីឌីអូភាពយន្ត (CINEMATIC) និងប្រភេទវីឌីអូឌីជីថល (DIGITAL)។ ជ័យលាភីប្រភេទវីឌីអូCINEMATIC នឹងទទួលបានពានមួយ វិញ្ញាបនបត្រមួយ និងថវិកាផងដែរ ដោយលេខ១ នឹងទទួលបានថវិកា ៤លានរៀល, លេខ២ នឹងបានថវិកា ២លានរៀល និងលេខ៣ បានថវិកាចំនួន ១លានរៀល។ ចំណែកជ័យលាភីប្រភេទវីឌីអូ DIGITAL នឹងទទួលបានពានមួយ វិញ្ញាបនបត្រមួយ និងថវិកាទៀតផង ដោយលេខ១ នឹងទទួលបានថវិកា ២លានរៀល, លេខ២ បានថវិកាចំនួន ១លានរៀល និងលេខ៣ បានថវិកា ៥០ម៉ឺនរៀល។
ចំពោះសាធារណជន ដែលមានបំណងប្រឡងប្រណាំងវីដេអូខ្លីខាងលើ អាចដាក់ពាក្យតាមរយៈ https://docs.google.com/.../1FAIpQLSdltsS2RKxuuv.../viewform។ ចំពោះព័ត៌មានលម្អិតវិញ សាធារជន អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៥ ៩៩១ ០០៩/០១០ ៨១៣ ៣៣២ ឬអ៊ីមែល [email protected] ឬទំព័រហ្វេសប៊ុក Facebook Page: Visit Cambodia៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី