SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីទេសចរណ៍ នឹងចូលរួម«វេទិកាទេសចរណ៍អាស៊ាន» ចំនួន៥ថ្ងៃ នៅម៉ាឡេស៊ី


រដ្ឋមន្រ្តីទេសចរណ៍ នឹងចូលរួម«វេទិកាទេសចរណ៍អាស៊ាន» ចំនួន៥ថ្ងៃ នៅម៉ាឡេស៊ី
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងចូលរួម «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥» ក្រោមប្រធានបទ «រួបរួមជាចលនា៖ សម្រួចអនាគត នៃវិស័យទេសចរណ៍អាស៊ាន (Unity in Motion - Shaping ASEAN's Tourism Tomorrow)» ចាប់ពីថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥។

ក្នុងវេទិកាខាងលើនេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន ៤ប្រភេទ អាស៊ានចំនួន៥រង្វាន់ សហគមន៍ទេសចរណ៍អាស៊ានចំនួន៥ រង្វាន់ បង្គន់សាធារណៈចំនួន៥រង្វាន់ និងសេវាកម្មស្ប៉ាអាស៊ានចំនួន៥។ ក្រៅពីវេទិកាទេសចរណ៍អាស៊ាន ដែលនឹងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន កូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូ ឯកឧត្តម ហួត ហាក់ ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៨, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) លើកទី២៤ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្សី លើកទី៤ ផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនេះ អង្គប្រជុំនឹងពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន៖ «ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយ គុណភាព ពិពិធភាព បទពិសោធ ចីរភាព បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន»។

ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី