SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន ទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន ១០លានម៉ែត្រគូប ក្នុងរយៈពេល ៧ខែ


ក្រសួងបរិស្ថាន ទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន ១០លានម៉ែត្រគូប ក្នុងរយៈពេល ៧ខែ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរកឃើញសំណល់រាវចំនួនជាង ១០លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល ០៧ខែ ក្នុងឆ្នាំ២០២៥។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការសម្រេចចិត្តចូលរួមអនុវត្តច្បាប់របស់ក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុលនានានៅកម្ពុជា និងបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ គឺពិតបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ យុទ្ធសាស្រ្តនេះ កំពុងអនុវត្តដោយអនុលោមតាមយុទ្ធសាស្រ្ត និងគោលយោបាយ របស់រាជរដ្ឋាភិបាល ដែលសំដៅដល់ការថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អ ក៏ដូចជាការចូលរួមចំណែក ថែរក្សាសុខភាពបរិស្ថាន-សង្គម ឱ្យបានស្អាត ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ម្ចាស់ទីតាំងនិងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា ដែលមានចែង ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ

គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន៩១ ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី