2025-01-19
ឃី ភារៈ
2025-01-19
ឃី ភារៈ
ភ្នំពេញ៖ ក្នុងសម័យឌីជីថលបច្ចុប្បន្ន ក្រុមហ៊ុន ឬសហគ្រាសខ្នាតតូច កំពុងក្លាយជាគោលដៅ នៃការគំរាមកំហែងតាមអ៊ីនធឺណិតកាន់តែច្រើនឡើង ដោយសារកត្តាមួយចំនួន ដូចជាកង្វះធនធានមនុស្ស យន្តការបង្ការការពារ និងឧបករណ៍បច្ចេកទេសជាដើម។ ការការពារសុវត្ថិភាពក្រុមហ៊ុន-សហគ្រាស ពិតជាមានសារសំខាន់ចំពោះការការពារទិន្នន័យ និងរក្សាកេរ្តិ៍ឈ្មោះក្រុមហ៊ុន-សហគ្រាស ដើម្បីភាពរីកចម្រើនស្របតាមយុទ្ធសាស្រ្តអាជីវកម្ម។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចែករំលែកការអនុវត្ត ០៧ចំនុច ដើម្បីការការពារសហគ្រាសពីការគំរាមកំហែងលើអ៊ីនធឺណិត រួមមាន៖ ទី១. ការកំណត់ហានិភ័យអ៊ីនធឺណិត៖ ស្វែងយល់អំពីហានិភ័យ ដែលក្រុមហ៊ុន-សហគ្រាសអ្នកអាចប្រឈម តួយ៉ាងមេរោគកុំព្យូទ័រ និងការឆបោកលួចព័ត៌មានជាដើម។ ទី២. ការបណ្តុះបណ្តាលបុគ្គលិក៖ ការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងអំពីការការពារសុវត្ថិភាពលើអ៊ីនធឺណិត ក្នុងការទប់ស្កាត់ហានិភ័យនានា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន-សហគ្រាស។
ទី៣. ការពារហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណិត៖ ដំឡើងនូវកម្មវិធី ឬឧបករណ៍បច្ចេកទេស (Firewalls និង Encryption) ប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីការពារ និងវាយតម្លៃសុវត្ថិភាពប្រព័ន្ធបណ្តាញ Network នៅក្នុងក្រុមហ៊ុន-សហគ្រាស។ ទី៤. ផ្ទៀងផ្ទាត់រាល់ដំណើរការប្រព័ន្ធ ឬទិន្នន័យ ៖ ការប្រើប្រាស់បច្ចេកវិទ្យា ផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ប្រព័ន្ធ និងគណនីរបស់ក្រុមហ៊ុន-សហគ្រាស ជៀសវាងការលួចចូលទិន្នន័យខុសច្បាប់។
ទី៥. ការរក្សាទុកទិន្នន័យបម្រុង៖ ការរក្សាទុកទិន្នន័យបម្រុង គឺដើម្បីការពារការបាត់បង់ទិន្នន័យដោយការវាយប្រហារពីសំណាក់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលបានប្រើប្រាស់មេរោគ Randsomware ចាក់សោឯកសារ ជ្រៀតចូលលុប ឬកែប្រែឯកសារសំខាន់ៗរបស់ក្រុមហ៊ុន-សហគ្រាស។ ទី៦. កំណត់សិទ្ធិ នៃការប្រើប្រាស់ទិន្នន័យ៖ ការចាត់ចំណាត់ថ្នាក់ ឬកំណត់សិទ្ធិអនុញ្ញាតឱ្យបុគ្គលិកចូលប្រើប្រាស់ទិន្នន័យគឺជាវិធីសាស្ត្រមួយ ដែលអាចធ្វើឱ្យទិន្នន័យរបស់ក្រុមហ៊ុន-សហគ្រាសកាន់តែមានសុវត្ថិភាព។ ទី៧. បង្កើតយន្តការឆ្លើយតបបន្ទាន់៖ រៀបចំនិងបង្កើតឱ្យមានយន្តការឆ្លើយតបបន្ទាន់ ដើម្បីសម្រួលដល់ការអនុវត្តនីតិវិធីក្នុងការទប់ស្កាត់ការស្រាវជ្រាវ និងស៊ើបអង្កេត ចំពោះបញ្ហាបន្ទាន់ណាមួយកើតឡើងជាយថាហេតុដើម្បីធានានូវសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី