2024-04-22
គិត បុប្ផា
2024-04-22
គិត បុប្ផា
ភ្នំពេញ៖ ឧកញ៉ា គិត ស៊ូឡា ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតាំង ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។ ក្នុងតួនាទី ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនេះ គឺដើម្បីបង្កើតឱ្យកាន់តែមានភាពចម្រុះ និងបង្កើនចំណូលដល់ក្រុមហ៊ុន ក្នុងពិភពឌីជីថល។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការតែងតាំង ឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖ «ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឱ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់នៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប»។
ឧកញ៉ា គិត ស៊ូឡា ដែលមានអាយុ ១៩ឆ្នាំ បានទទួលការអប់រំពីសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ឧកញ៉ានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការរូបនេះ កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី។ ឧកញ៉ា គិត ស៊ូឡា បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិយ៉ាងច្បាស់ និងបានត្រៀមខ្លួនជាស្រេចរួមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩១។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានអាជីវកម្មជាច្រើន រួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ, ធានារ៉ាប់រង, ការវិនិយោគ, ទូរគមនាគមន៍, ថាមពល, ការដឹកជញ្ជូន, ប្រព័ន្ធផ្សព្វផ្សាយ, ការកម្សាន្ត, សណ្ឋាគារ និងរមណីយដ្ឋាន, ការអប់រំ, ការអភិវឌ្ឍអចលនទ្រព្យ, ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី