SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យធនាគារជាតិ បង្កើតស្តង់ដាទទួលក្រដាសប្រាក់ដុល្លារដាច់រហែក ឬមានស្នាមប្រឡាក់


សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យធនាគារជាតិ បង្កើតស្តង់ដាទទួលក្រដាសប្រាក់ដុល្លារដាច់រហែក ឬមានស្នាមប្រឡាក់
ធនាគារ-ហិរញ្ញវត្ថុ

2024-07-20

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-07-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យធនាគារជាតិ សម្របសម្រួលជាមួយធនាគារពាណិជ្ជបង្កើតស្តង់ដាទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែក ឬមានស្នាមប្រឡាក់តិចតួច ដើម្បីងាយស្រួលដល់មន្រ្តី និងអាជីវករដែលធ្វើអាជីវកម្មប្តូរប្រាក់ អនុវត្តការទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែកនេះបានច្បាស់លាស់ និងត្រឹមត្រូវ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ក្នុងបរិវេណវត្តរាជបូណ៌ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងការបង្កើតគោលការណ៍ឱ្យបានច្បាស់លើការទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែកនេះថា ធនាគារជាតិត្រូវធ្វើកិច្ចការនេះ រួចត្រូវរាយការណ៍មកកាន់សម្តេចធិបតី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាបើសិនធនាគារជាតិធ្វើយន្តការនេះមិនទាន់ទេ សម្ដេចធិបតីនឹងសហការជាមួយធនាគារឯកជនធ្វើកិច្ចការបង្កើតស្តង់ដាទទួលក្រដាសប្រាក់នេះដោយខ្លួនឯង។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានស្នើឱ្យធនាគារជាតិ សម្របសម្រួលលក្ខខណ្ឌទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែក ឬមានស្នាមប្រឡាក់តិចតួចនៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការខាតបង់របស់ភ្ញៀវទេសចរ និងអាជីវករដែលធ្វើអាជីវកម្ម។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ដូច្នេះថា៖ «លុយដែលមានសភាពខ្ទេចខ្លាំង ត្រូវកាត់ទឹកជារឿងត្រឹមត្រូវហើយ ប៉ុន្តែលុយដែលរហែក ឬមានស្នាមប្រឡាក់តិចតួចគួរយោគយល់ ព្រោះការដែលតឹងរឹងពេក នឹងបង្កើតទេបញ្ហាដល់ទេសចរណ៍អន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី