2024-11-30
គិត បុប្ផា
2024-11-30
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី មានបំណងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ផលិតកម្ម Ceramic ផលិត Semi-conductor និងអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជា។ កិច្ចវិនិយោគនេះ ត្រូវបានឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group ពិភាក្សាជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ចំពោះគម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ឯកឧត្តម ជា វុទ្ធី បានឱ្យក្រុមហ៊ុន រកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។ដោយឡែកគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តម ជា វុទ្ធី ឱ្យក្រុមហ៊ុនសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់ពលរដ្ឋកម្ពុជា។
តាមការចុះផ្សាយរបស់ CDC ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ីខាងលើនេះ វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ ការកែច្នៃជ័រកៅស៊ូ និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀត ដែលពេលបច្ចុប្បន្ន ទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
ក្នុងជំនួប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី បានប្រាប់ពីការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយានជាដើម។ បន្ថែមពីនេះ ឯកឧត្តម ជា វុទ្ធី ក៏បានមានប្រសាសន៍ពី កន្សោមឧស្សាហកម្ម (industrial cluster) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានការវិនិយោគ ដូចជាផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយានជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី