SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ បើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ដើម្បីឱ្យសាធារណជន ក្លាយខ្លួនជាភ្នាក់ងារសេវាកម្មពន្ធដារជំនាញ


ពន្ធដារ បើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ដើម្បីឱ្យសាធារណជន ក្លាយខ្លួនជាភ្នាក់ងារសេវាកម្មពន្ធដារជំនាញ
ធនាគារ-ហិរញ្ញវត្ថុ

2025-05-22

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-05-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ជំនាន់ទី២០ ដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិត អ្នកជាប់ពន្ធ បុគ្គលិកក្រុមហ៊ុន និងសាធារណជនទូទៅ ក្លាយខ្លួនជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលមានជំនាញ ឯកទេសពិតប្រាកដក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារ ដល់ អ្នកជាប់ពន្ធ។

ក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ សិក្ខាកាមនឹងត្រូវសិក្សាមុខវិជ្ជាតម្រូវចំនួន ៩០ម៉ោង ស្មើនឹង ៦ក្រេឌីត, មុខវិជ្ជាឯកទេស ៣០ម៉ោង ស្មើនឹង ២ក្រេឌីត និងមុខវិជ្ជាជ្រើសរើសចំនួន ១៥ម៉ោង ស្មើនឹង ១ក្រេឌីត ដោយសរុបសិក្សាចំនួន ១៣៥ម៉ោង ស្មើនឹង ៩ក្រេឌីត។ ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ សិក្ខាកាម នឹងត្រូវសិក្សាតាមប្រព័ន្ធអនឡាញ និងសិក្សាផ្ទាល់ នៅសាលាជាតិពន្ធដារ។

សាធារណជន ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ អាចចុះឈ្មោះសិក្សា និងការបង់ថ្លៃសិក្សាតាមរយៈប្រព័ន្ធ «គ្រប់គ្រងការសិក្សាពន្ធដារ» នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានតំណភ្ជាប់ www.tax.gov.kh/km/e-service ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី