SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធី, ស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធ CVDS នឹងសម្រួលដល់ការរាំងស្ទះពាណិជ្ជកម្ម


ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធី, ស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធ CVDS នឹងសម្រួលដល់ការរាំងស្ទះពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការផ្សព្វផ្សាយពីការធ្វើស្វ័យប្រវត្តិកម្មនីតិវិធី ស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញ ក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVSD) នឹងសម្រួលដល់ពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។ ជាពិសេស សម្រួលដល់អតិបរមានូវភាពស្មុគស្មាញមិនចាំបាច់ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មរបស់ធុរជនគ្រប់លំដាប់ថ្នាក់ទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ផា អេងវ៉េង បានឱ្យដឹងនៅក្នុងសិក្ខាសាលាស្តីពី«ការធ្វើស្វ័យប្រវត្តិកម្មនីតិ វិធីស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនិងសំអាងដើមកំណើតទំនិញ និងការដាក់ឱ្យអនុវត្តមុខងារថ្មីមួយចំនួន ក្នុងប្រព័ន្ធ CVDS» ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យទូលំទូលាយ ពីការអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយថ្មី ដែលបានធ្វើស្វ័យប្រវត្តិកម្មពេញលេញ និងដាក់ឱ្យដំណើរការតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលានេះ ក៏ដាក់ឱ្យដំណើរការនូវមុខងារថ្មីក្នុងប្រព័ន្ធ CVSDនេះ មានដូចជា៖ មុខងារស្នើសុំកែតម្រូវ, លុបប្រតិវេទន៍ និងពន្យារសុពលភាពលិខិតបញ្ជាក់អំពីការផ្ទៀងផ្ទាត់ ដោយស្វ័យប្រវត្តិ ដើម្បីរួមចំណែកក្នុងការពន្លឿននីតិវិធីគយឱ្យកាន់តែឆាប់រហ័សបានមួយកម្រិតទៀត។ ជាមួយគ្នានេះ សិក្ខាសាលាដែលអគ្គនាយដ្ឋានគយរៀបចំ កាលពីថ្ងៃទី២២ ខែកក្កដានេះ គឺមានការយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីវិស័យឯកជន ដែលបង្កើតឱ្យវេទិកានេះមានសារសំខាន់ និងគួរឱ្យចាប់អារម្មណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី