2024-06-04
ទូច សូរិយា
2024-06-04
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមម៉ោង ៥:០០ព្រឹក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១,១៦៤,០៤៧ ដុល្លារ ពីប្រជាពលរដ្ឋចំនួន ៩៩,៩៦៥ នាក់។ នេះបើតាមការចុះផ្សាយនៅគេហទំព័រផ្លូវការរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី០៤ មិថុនា។
ក្នុងការចុះផ្សាយនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព«ខ្មែរជួយខ្មែរ» របស់ប្រជាជាតិខ្មែរទាំងមូល និងបានអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ឱ្យបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
គួរបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា គឺមានរយៈពេល ១ខែពេញ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំឡើងដើម្បីបំផុសស្មារតី«ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យចូលរួមបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី