2024-04-02
គិត បុប្ផា
2024-04-02
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមទទួលយកសំណើស្រាវជ្រាវពីបេក្ខជន លើប្រធានបទនានា ទាក់ទងប្រធានបទគោល នៃសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១១ ឆ្នាំ២០២៤ ស្តីពី «ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច៖ ផលវិបាកនិងគោលនយោបាយ»។ នេះបើតាមចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ក្នុងសេចក្តីជូនដំណឹង សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១១ ឆ្នាំ២០២៤ ស្តីពី «ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច៖ ផលវិបាកនិងគោលនយោបាយ» បញ្ជាក់ថា អត្ថបទស្រាវជ្រាវ ដែលមានគុណវុឌ្ឍនឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១១។ លើសពីនេះ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញ នឹងទទួលបាននូវរង្វាន់លើកទឹកចិត្ត រួមទាំងបានបោះផ្សាយអត្ថបទដែលបានស្រាវជ្រាវជាកាលិកបត្រស្រាវជ្រាវរបស់ធនាគារជាតិ នៃកម្ពុជាផងដែរ។
សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១១ ឆ្នាំ២០២៤ ដែលរៀបចំឡើងក្រោមការសហការរវាងធនាគារជាតិនៃកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងរៀបចំឱ្យបានប្រសើរឡើងនូវគោលនយោបាយក្នុងស្រុក ដើម្បីការពារការប្រឈមនឹងហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបង្កើនពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគនៅក្នុងប្រទេស។
សូមជម្រាបថា បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់សំណើស្រាវជ្រាវ ឬមានចម្ងល់ពាក់ព័ន្ធនឹងសន្និសីទម៉ាក្រូសេដ្ឋកិច្ច អាចទំនាក់ទំនងមកកាន់នាយកដ្ឋាន នយោបាយរូបិយវត្ថុនិងស្រាវជ្រាវ តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរស័ព្ទ (៨៥៥) ១១ ៦១១ ២១៧ ឬ ២៣ ៩៩០ ១៩៦។ កាលបរិច្ឆេទផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ នៅថ្ងៃទី១០ មេសា និងការជូនដំណឹងស្តីពីសំណើស្រាវជ្រាវនឹងត្រូវជ្រើសរើស នៅថ្ងៃទី២០ មេសា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី