SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខែដំបូងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៤ពាន់លានដុល្លារ


ខែដំបូងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៤ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ដើមឆ្នាំ២០២៤ ក្នុងខែមករា កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៤,០៥ពាន់លានដុល្លារ កើនឡើងជិត ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួនជាង ៣,៤៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ទំហំពាណិជ្ជកម្មជាង ៤,០៥ពាន់លានដុល្លារ ដែលកម្ពុជាសម្រេចបាននេះ មានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង ១,៩៦ពាន់លានដុល្លារ កើនឡើង ២៧% បើធៀបនឹងខែមករា ឆ្នាំ២០២៣ ខណៈដែលទំនិញនាំចូលមានទំហំជាង ២,០៩ពាន់លានដុល្លារ មានការកើនឡើងជិត៩% ។

តាមការចុះផ្សាយដដែល បានបញ្ជាក់ថា ប្រទេសដែលកម្ពុជានាំចេញនិងនាំចូលបានច្រើនជាងគេ ក្នុងខែមករា ឆ្នាំ២០២៤នេះ រួមមាន៖ ប្រទេសចិន កម្ពុជាសម្រេចបានទំហំជាង ១,១៥លានដុល្លារ, ប្រទេសវៀតណាមសម្រេចបានជាង ៦៧៧ ពាន់ដុល្លារ, សហរដ្ឋអាម៉េរិកសម្រេចបាន ៦៤៤ពាន់ដុល្លារ, ប្រទេសថៃ សម្រេចបាន ៣៤១ពាន់ដុល្លារ និងមានប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រដាស ធញ្ញជាតិ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំពោះ ទំនិញដែលកម្ពុជានាំចូលរួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស សរសៃរអំបោះសិប្បនិម្មិតខ្លីៗ ដែក ក្រដាសកាតុង និងផលិតផលមួយចំនួនទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599