SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបាន«ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន» ចំនួន២០ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី២៨


កម្ពុជា ទទួលបាន«ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន» ចំនួន២០ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី២៨
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបាន «ពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន» ចំនួន២០ នៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី២៨ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ានទាំង២០ ដែលកម្ពុជាទទួលបានមានបង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានមានចំនួន៥ ដូចជា៖ បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ, បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល, បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប,បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ និងបង្គន់សាធារណៈ សួនច្បារស្តូបឈ្នះឈ្នះ ខេត្តកោះកុង។

ចំណែក សេវាកម្មស្ប៉ា-ម៉ាស្សាស្តង់ដាអាស៊ានមានចំនួន៥ គឺ៖ សេវាកម្មស្ប៉ា-ម៉ាស្សា សិន អេន ស៉្បា រាជធានីភ្នំពេញ, សេវាកម្មស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានីភ្នំពេញ, សេវាកម្មស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ, សេវាកម្មស្ប៉ា-ម៉ាស្សា បូឌា ស៉្បា ផ្សារចាស់ ខេត្តសៀមរាប និងសេវាកម្មស្ប៉ា-ម៉ាស្សា ជម្រកស៉្បា ស្ថិតក្នុងសណ្ឋាគារហ្វាមហៅស៍ រីហ្សត និងស៉្បា ខេត្តកំពង់ឆ្នាំង។

ចំពោះ ជ័យលាភីសហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានមានចំនួន៥ បានទៅលើសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប, សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប, សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ និងសហគមន៍ទេសចរណ៍ព្រែកកោងកាង ខេត្តព្រះសីហនុ។

រីឯផ្ទះស្នាក់ស្តង់ដាអាស៊ាន កម្ពុជា ក៏ទទួលបានចំនួន៥ ដែរ គឺមានផ្ទះស្នាក់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ, ផ្ទះស្នាក់សហគមន៍ទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ, ផ្ទះស្នាក់សហគមន៍ខ្មែរហូមស្ទេ ខេត្តកំពង់ធំ, ផ្ទះស្នាក់សហគមន៍ទេសចរណ៍ចំបក់ ខេត្តកំពង់ស្ពឺ និងផ្ទះស្នាក់សហគមន៍ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី