SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំង ជាដៃគូអភិវឌ្ឍន៍ដែលរួមចំណែកឱ្យកម្ពុជា សម្រេចបានជោគជ័យផ្នែកសេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំង ជាដៃគូអភិវឌ្ឍន៍ដែលរួមចំណែកឱ្យកម្ពុជា សម្រេចបានជោគជ័យផ្នែកសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងមួយ ដែលកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមការថ្លែងរបស់សម្តេចធិបតី កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២៤ ភាពជាដៃគូអភិវឌ្ឍន៍នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកើនឡើង ៥១៥ ២១លានដុល្លារ ក្នុងឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបន្តលើកឡើងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅទីក្រុងប៉ារីសថា បារាំង នៅតែជាដៃគូវិនិយោគក្នុងវិស័យពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ក្រៅពីនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់ វេជ្ជសាស្ត្រ និងវិស្វកម្ម ជាដើម។

សម្តេចធិបតីបានលើកឡើងបន្ថែមថា កម្ពុជា-បារាំង កំពុងមានសហប្រតិបត្តិការជាអាទិ៍ ហិរញ្ញប្បទាន ដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា ដូចជា ការគោរពគោលការណ៍ចីរភាពជំរុញកំណើនប្រកបដោយបរិយាបន្ន និងជួយត្រួសត្រាយផ្លូវសម្រាប់អនាគត។ លើសពីនេះ ធុរកិច្ចបារាំងបានផ្តល់ជាសក្តានុពលក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យ ដែលមានស្រាប់និងវិស័យ ដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ។

វិស័យទាំងនោះ មានដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ បច្ចេកវិទ្យាព័ត៌មាន និងវិស័យត្រួសត្រាយផ្លូវ។ ការធ្វើធុរកិច្ចរបស់បារាំងនេះ ក៏អាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (First-mover advantage) ក្នុងវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, ឧស្សាហកម្មវប្បធម៌ ច្នៃប្រឌិត និងវិស័យផ្សេងៗទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី