2024-04-19
គិត បុប្ផា
2024-04-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមការងារវាយតម្លៃហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការបង្កើតក្រុមការងារនេះ ដើម្បីកំណត់អត្តសញ្ញាណនៃការគំរាមកំហែង និងភាពងាយរងគ្រោះពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ក្រុមការងារ ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុបចំនួន៥១នាក់ មានភារកិច្ចវាយតម្លៃ និងកំណត់អាទិភាពហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, ដាក់ចេញយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ ក្នុងការកាត់បន្ថយហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងវិភាគប្រភេទ ប្រភព និងផលវិបាកហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ក្រុមការងារ ដែលក្រសួងយុត្តិធម៌បានបង្កើតឡើងនេះ ត្រូវរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជូនអនុគណៈកម្មាធិការ, វាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបូកសរុប និងអនុវត្តភារកិច្ចផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នេះបើតាមសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលចេញផ្សាយកាលពីថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៤នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី