SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការដំឡើងរោងចក្ររបស់ FORD បានបង្កើតការងារ និងបណ្តុះអ្នកជំនាញ និងការផ្ទេរបច្ចេកវិទ្យា មកកម្ពុជា


រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការដំឡើងរោងចក្ររបស់ FORD បានបង្កើតការងារ និងបណ្តុះអ្នកជំនាញ និងការផ្ទេរបច្ចេកវិទ្យា មកកម្ពុជា
ពាណិជ្ជកម្ម

2024-10-23

ឃី ភារៈ

ពាណិជ្ជកម្ម

2024-10-23

ឃី ភារៈ

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈគម្រោងវិនិយោគរោងចក្រដំឡើងរថយន្ត FORD របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងគម្រោងផ្សេងៗទៀត បានបង្កើតការងារនៅក្នុងស្រុក និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោក ងន សាំង អគ្គអគ្គនាយកក្រុមហ៊ុន FORD លោកជំទាវ ចម និម្មល ក៏បានលើកឡើងពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលជាចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងប្រែក្លាយខ្លួន ជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិត គ្រឿងបង្គុំយានយន្ត សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសាកលលោក។

ក្នុងឱកាសនោះ លោក ងន សាំង ក៏បានលើកឡើងពីសក្តានុពលនៃវិស័យយានយន្តនៅកម្ពុជា ជាពិសេសរថយន្តថ្មី និងស្តង់ដារសុវត្ថិភាពយានយន្តដែលកាន់តែល្អប្រសើរ។ លោក ងន សាំង ក៏អរគុណដល់ក្រសួងពាណិជ្ជកម្ម ចំពោះការយកចិត្តទុកដាក់ខ្ពស់ដល់វិស័យឯកជន និងតែងតែផ្តល់នូវកិច្ចសហការលើការសម្រួលពាណិជ្ជកម្ម ដែលក្នុងនោះក្រុមហ៊ុនគ្រោង នឹងរៀបចំពិព័រណ៍យានយន្តនៅគ្រប់បណ្តាខេត្តផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី