SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តស់!! មកយល់ដឹងអំពីហានិភ័យ នៃការដោតឆ្នាំងសាកចោល


តស់!! មកយល់ដឹងអំពីហានិភ័យ នៃការដោតឆ្នាំងសាកចោល
A+ A-

ភ្នំពេញ៖ កម្ពុជាឆ្ពោះទៅឌីជីថល បានបង្ហាញអំពីហានិភ័យ នៃការដោតឆ្នាំងសាកចោល ដោយមិនប្រើទូរសព្ទចំនួន ៤ប្រភេទ។ ហានិភ័យចំនួន ៤ប្រភេទនោះ មានដូចជា៖ ទី១. ហានិភ័យនៃការឆ្លងចរន្តអគ្គិសនី (Electrical Hazards) គឺក្នុងករណីដែលមានការដាច់ខ្សែចរន្តអគ្គិសនី ហើយឆ្នាំងសាកបញ្ចូលថ្មរបស់យើងមានបញ្ហា វាអាចបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីធ្វើឱ្យខូចឧបករណ៍ឌីជីថលឬប៉ះពាល់ដល់វត្ថុដទៃទៀត។

ចំពោះ ទី២. ការកើនឡើងកម្ដៅដុំឆ្នាំងសាកដែលដោតចូលអាចបង្កបានជាកម្ដៅ ប្រសិនបើមិនមានខ្យល់ចេញចូលបានល្អទេ វាក៏អាចបង្កជាហានិភ័យភ្លើងឆេះបានដែរ។ ទី៣. ហានិភ័យពីការវាយប្រហារតាម USB ប្រសិនបើឆ្នាំងសាកត្រូវបានដោតនៅតាមទីកន្លែងសាធារណៈដូចជា នៅហាងកាហ្វេ ឬអាកាសយានដ្ឋាន អ្នកអាចនឹងមានហានិភ័យពីការវាយប្រហារឬការលួចទិន្នន័យតាមរយៈ USB នៅពេលសាក។ ចំណែក ទី៤. បង្កឱ្យមានហានិភ័យនៃអគ្គិភ័យ ឆ្នាំងសាកដែលចាស់ខ្លាំងឬមិនមានស្តង់ដារត្រឹមត្រូវអាចបង្កឡើងជាកម្តៅបណ្តាលឱ្យរលាយឬឆេះអាចបង្កជាអគ្គិភ័យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី