SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី៖ SMEs ៩៨% ដើរតួជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយរួមចំណែក៥៨% នៃផលិតផលក្នុងស្រុកសរុប


ឯកឧត្តម ហែម វណ្ណឌី៖ SMEs ៩៨% ដើរតួជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយរួមចំណែក៥៨% នៃផលិតផលក្នុងស្រុកសរុប
A+ A-

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ បានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ដោយបានផ្តល់ការងារប្រមាណ៧០% នៃកំលាំងពលកម្ម និងរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលរំលេចពីតួនាទីដ៏សំខាន់របស់ SMEs ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា វិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥% និងបានចូលរួមគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៤។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងថា SMEs កំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់សម្ព័ន្ធសមាគម SMEs កម្ពុជា ឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រ SMEs ក្នុងការអភិវឌ្ឍន៍អាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថេរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធ និងរបស់សមាជិកនីមួយៗផង ជាពិសេស គឺបានចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី