SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើពន្ធដារ ត្រូវត្រៀមខ្លួនដូចម្តេច ដើម្បីឆ្ពោះទៅបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់២បូក ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល?


តើពន្ធដារ ត្រូវត្រៀមខ្លួនដូចម្តេច ដើម្បីឆ្ពោះទៅបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់២បូក ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល?
A+ A-

ភ្នំពេញ៖ ដើម្បីត្រៀមខ្លួនឆ្ពោះទៅបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់ ២បូក ក្នុងបរិបទនៃយុគសម័យបច្ចេកវិទ្យាឌីជីថល អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ.) ត្រូវកសាង និងពង្រឹងធនធានមនុស្សឌីជីថល ការផ្សារភ្ជាប់ និងប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្តល់សេវាអ្នកជាប់ពន្ធក្នុងជីវភាពរស់នៅរបស់ប្រជាជន (Taxpayer touchpoints) ក៏ដូចជាអ្នកជាប់ពន្ធ និងយុទ្ធនាការជំរុញ និងលើកទឹកចិត្តអ្នកជាប់ពន្ធឱ្យមកចុះបញ្ជីពន្ធដារ ដើម្បីផ្តល់ការថែរក្សា និងគាំពារអ្នកជាប់ពន្ធ។

ដើម្បីសម្រេចឱ្យបានគោលបំណងនៃការកែទម្រង់ និងទំនើបភាវូបនីយកម្មក្របខ័ណ្ឌអភិបាលកិច្ច និងស្ថាប័នចំណុចគន្លឹះ ដែលត្រូវដោះស្រាយ រួមមាន៖ អសង្គតិភាពនៃការអនុវត្តការងារមួយចំនួនរវាងមន្ត្រី និងមន្ត្រីនៅបន្តកើតមាន, ហានិភ័យមូលធនមនុស្ស (Human capital risk) ដែលប៉ះពាល់ដល់ការគ្រប់គ្រងពន្ធ អាចបណ្តាលឱ្យបាត់បង់ទំនុកចិត្តរបស់អ្នកជាប់ពន្ធទៅលើមន្ត្រីអនុវត្ត, សមត្ថភាពក្នុងការពន្យល់បកស្រាយអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាដោយមន្ត្រីផ្តល់សេវាមួយចំនួន មិនទាន់មានសង្គតិភាព និងភាពច្បាស់លាស់ពេញលេញ។

សមត្ថភាពមន្ត្រីមួយចំនួន នៅមានកម្រិត ជាពិសេសមន្ត្រីនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ មិនទាន់អាចគ្រប់គ្រង និងចាត់ចែងលើការងារដែលមានភាពស៊ីជម្រៅ។ ក្របខ័ណ្ឌអភិបាលកិច្ច និងស្ថាប័ននៃ អ.ព.ដ. ផ្តោតសំខាន់លើការបង្កើនសមត្ថភាព និងក្រមប្រតិបត្តិ វិជ្ជាជីវៈរបស់មន្ត្រី ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់ ពិសេសបច្ចេកវិទ្យាឌីជីថល ការបង្កើនប្រសិទ្ធភាព ស្ថាប័នក្នុងការគ្រប់គ្រង និងការវិភាគហានិភ័យក្នុងការប្រមូលចំណូលសារពើពន្ធផងដែរ៕

ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី