SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន GGear និង SDF រួមគ្នាអនុវត្ដកម្មវិធីសាកល្បង iLead Program ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈការផ្សារភ្ជាប់ក្រុមហ៊ុនធំៗ ជាមួយ MSMEs


ក្រុមហ៊ុន GGear និង SDF រួមគ្នាអនុវត្ដកម្មវិធីសាកល្បង iLead Program ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈការផ្សារភ្ជាប់ក្រុមហ៊ុនធំៗ ជាមួយ MSMEs
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន GGear នៅថ្ងៃទី១៤ ខែកក្កដានេះ បានរៀបចំសិក្ខាសាលាស្តីពី «ការជួសជុលម៉ាស៊ីនត្រជាក់ LG តាមកំហូចនីមួយៗ (Error Code) និងចំណេះដឹងផលិតផលថ្មីៗជាមួយនឹងមុខងារប្រើប្រាស់» នៅទីស្នាក់ការ SDF។ ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF និង លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មក្រុមហ៊ុន GGear។

ថ្លែងទៅកាន់អ្នកបច្ចេកទេសមកពីបណ្តាក្រុមហ៊ុន និងហាងដៃគូរបស់ក្រុមហ៊ុន GGear ចំនួន៥៥ រូប ឯកឧត្តម សុខគីម បានបញ្ជាក់ថា ការអភិវឌ្ឍជំនាញគឺជាជំហានរួមគ្នាដ៏ចាំបាច់មិនអាចខ្វះបាន។ ឯកឧត្តម បានបន្ថែមថា កម្មវិធី iLead Program ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុនធំៗ ជាមួយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ លើកកម្ពស់សមត្ថភាពជំនាញ និងស្វែងរកដំណោះស្រាយអាជីវកម្ម សំដៅបង្កើនផលិតភាព ភាពច្នៃប្រឌិត ភាពប្រកួតប្រជែង ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

ទន្ទឹមនេះ តំណាងក្រុមហ៊ុន GGear បានចែករំលែកពីប្រវត្តិដំបូងនៃការនាំចូលផលិតផល LG ព្រមទាំងបានសង្កត់ធ្ងន់ថា ដោយមើលឃើញពីគម្លាតជំនាញ និងចង់ឱ្យអ្នកបច្ចេកទេសដើរទាន់បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនបានប្តេជ្ញាចិត្តរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងស្នាដៃ លើកកម្ពស់សមត្ថភាព និងធានាការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។

គួរជម្រាបជូនថា ក្រោមកិច្ចសហការរួមគ្នាជាមួយក្រុមហ៊ុន GGear គិតមកទល់បច្ចុប្បន្ន SDF បាននិងកំពុងគាំទ្រសិក្ខាកាមសរុបចំនួន ២៤៤ នាក់ ដែលក្នុងនោះមាន ២២ នាក់ជាម្ចាស់អាជីវកម្មចែកចាយផលិតផលអគ្គិសនី និង ២២២ នាក់ជាអ្នកបច្ចេកទេសជំនាញក្នុងវិស័យមកពី ៤ រាជធានី-ខេត្តរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជននេះ គឺជាសក្ខីកម្មដ៏សំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ ដើម្បីប្រែក្លាយកម្លាំងពលកម្មបច្ចេកទេសកម្ពុជា ឱ្យមានសមត្ថភាពខ្ពស់ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី