2025-05-20
ឃី ភារៈ
2025-05-20
ឃី ភារៈ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជឿជាក់ថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះ លោក លី ស៊ីនហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ បំពេញបេសកកម្មរបស់ឱ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ ដោយគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ប្រទេសកម្ពុជា ផងដែរ។
លោក លី ស៊ីនហួរ បានបញ្ជាក់ថា ក្នុងគោលដៅពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូលទៅក្នុងការអភិវឌ្ឍនៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយផ្លូវមួយ ខែ្សក្រវ៉ាត់មួយ សមាគមសភាពណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា បានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគមពាណិជ្ជករចិនផ្សេងៗ ដើម្បីជម្រុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ដែលសហគមន៍បានយកចិត្តទុកដាក់ កន្លងមក។ នេះបើតាមការចុះផ្សាយរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នា២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី