SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវ ឌិត នីតា ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល«សមាគមមីក្រូហិរញវត្ថុកម្ពុជា»សម្រាប់អាណត្តិថ្មី


លោកជំទាវ ឌិត នីតា ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល«សមាគមមីក្រូហិរញវត្ថុកម្ពុជា»សម្រាប់អាណត្តិថ្មី
ធនាគារ-ហិរញ្ញវត្ថុ

2024-02-17

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-02-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ ឌិត នីតា មកពីគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលបាន បង្ហាញពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ 

សេចក្តីប្រកាសព័ត៌មានរបស់ CMA ការបោះឆ្នោតដែលមានសមាជិកចូលរួមជាង១០០គ្រឹះស្ថាន ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ របស់ CMA នេះ លោក សុខ វឿន មកពីគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាប់ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងសមាជិកចំនួន១១រូបផ្សេងទៀត។

សមាជិកក្រុមប្រឹក្សាភិបាលទាំង១១រូបនោះ រួមមាន៖ ឧកញ៉ា ឈុន សុភ័ក្រ្ត មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, លោក ដូស ឌីន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ឧកញ៉ា ហួត អៀងតុង មកពីធនាគារ ហត្ថា ម.ក, លោក គា បូរាណ មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី, លោក ឃូ ប៊ុនទ្រី មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី។

កញ្ញា ឃុន សុនីតា មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ ស៊ី ភី, លោក ប៉ា ប៉ុណ្ណរិទ្ធី មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី, លោក ស៊ីម សេនាជាតិ មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន ភីអិលស៊ី, លោក Yannick Nicolas MILEV មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, លោក ឌី ស៊ីថា តំណាងឱ្យគ្រឹះស្ថានឥណទានជនបទ មកពីក្រុមហ៊ុន ដៃគូ ហ្វាយនែន ភីអិលស៊ី និងលោក ខេង ទីឡែន មកពីក្រុមហ៊ុន ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី