SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិន និងកម្ពុជា គ្រោងបោះទុនវិនិយោគរួមគ្នា ៣ពាន់លានដុល្លារ លើវិស័យថាមពលហ្គាស


ក្រុមហ៊ុនចិន និងកម្ពុជា គ្រោងបោះទុនវិនិយោគរួមគ្នា ៣ពាន់លានដុល្លារ លើវិស័យថាមពលហ្គាស
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចិន CMEC បានលើកពីគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។ លោក វ៉ាង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានប្រាប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីគម្រោងវិនិយោគនេះ នាជំនួបជួបសម្តែងការគួរសម ក្នុងឱកាសដែលសម្តេចដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក វ៉ាង ប៉ូ បានប្រាប់ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន CMEC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH មានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះ បានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។ លោក វ៉ាង ប៉ូ បានឱ្យដឹងផងដែរថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជា ចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីរីករាយសាទរដល់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជាកន្លងមក។ សម្តេចធិបតី ក៏គាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី