2024-06-15
គិត បុប្ផា
2024-06-15
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន BOSCH ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខមួយលើពិភពលោក នឹងចាត់តំណាងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកសិក្សាលម្អិតលើការរៀបចំបើករោងចក្រនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្មក្រុមហ៊ុន BOSCH ក្រោយឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុនជ្រើសរើសយកកម្ពុជា ជាទីតាំងពង្រីកការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានលើកឡើងពីសក្តានុពលរបស់កម្ពុជា ពិសេសវិស័យអាទិភាពដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិស័យឯកជនពិនិត្យលទ្ធភាពវិនិយោគ។ វិស័យសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងនោះ រួមមាន៖ កសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ និងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។
BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ដែលមានប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យា។ បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ មិថុនា ក្រុមហ៊ុន BOSCH មានបុគ្គលិកសរុបប្រមាណ ៤២៩,០០០នាក់ នៅទូទាំងពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី