SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនជប៉ុនចំនួន១៧ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវារីវប្បកម្ម


ក្រុមហ៊ុនជប៉ុនចំនួន១៧ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវារីវប្បកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-23

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-23

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនចំនួន១៧ ក្នុងចំណោមក្រុមហ៊ុនជប៉ុនចំនួន២៦ ដែលធ្វើដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្មជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរបស់សមាគមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានចំនួន៣ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងថែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ជាមួយគ្នានេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងអាជីវកម្ម និងធុរកិច្ចជាមួយវិស័យឯកជនកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនចំនួន២៦ខាងលើនេះ ក៏មានក្រុមហ៊ុនជប៉ុនមួយចំនួន ដែលបានវិនិយោគនៅកម្ពុជារួចហើយ មានដូចជា៖ ក្រុមហ៊ុនវិនិយោគលើឥណទានកាបោន, ក្រុមហ៊ុនចិញ្ចឹមត្រីយកសាច់, ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធទូរសព្ទ និងក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារកំប៉ុងជាដើម ដែលកំពុងដំណើរការ និងកំពុងរៀបចំពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីនាំផលិតផលទៅលក់នៅលើទីផ្សារជប៉ុន អឺរ៉ុប ស្វីស និងទីផ្សារពិភពលោកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី